Matthew 18

ពួកសិស្សចង់ដឹងថាអ្នកណាធំជាងគេបំផុត

1នៅគ្រានោះ​ពួក​សិស្ស​បាន​ចូលមកជិត​ព្រះ​យេស៊ូទូលថា៖ ​«ដូច្នេះ​តើ​អ្នក​ធំជាងគេក្នុងនគរស្ថានសួគ៌ជានរណា 2ព្រះអង្គក៏​ហៅក្មេងម្នាក់ហើយដាក់ក្មេងនោះនៅចំកណ្ដាលពួកគេ 3រួចមានបន្ទូលថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាដរាបណា​អ្នករាល់គ្នា​មិនប្រែចិត្ដនិងត្រលប់ដូចជាកូនក្មេងទេនោះ​អ្នករាល់គ្នា​មិន​អាច​ចូលទៅក្នុងនគរស្ថានសួគ៌​បាន​ជាដាច់ខាត 4ដូច្នេះអ្នកណាបន្ទាបខ្លួនដូចក្មេងនេះ​អ្នក​នោះជា​អ្នក​ធំជាងគេនៅក្នុងនគរស្ថានសួគ៌ 5ហើយបើអ្នកណាទទួលក្មេងម្នាក់ដូច​ក្មេង​នេះក្នុងឈ្មោះខ្ញុំ​នោះ​គឺ​ទទួលខ្ញុំហើយ 6ប៉ុន្ដែបើអ្នកណា​បណ្ដាលឲ្យ​អ្នក​តូចតាចម្នាក់​ក្នុងចំណោម​អ្នក​ដែល​ជឿខ្ញុំទាំងនេះជំពប់ដួល​នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្មត្បាល់កិន​ដោយ​សត្វលា
«ត្បាល់កិនដោយសត្វលា» សូមមើលរូបក្នុងម៉ាកុ ៩:៤២។
​មក​ចងនឹងរបស់អ្នកនោះហើយពន្លិចទៅក្នុងបាតសមុទ្រ​នោះ​​ប្រសើរជាង
7វេទនាដល់មនុស្សលោកដោយព្រោះតែ​សេចក្ដី​ដែល​បណ្ដាលឲ្យ​ជំពប់ដួលដ្បិតសេចក្ដីនោះត្រូវតែកើតមានប៉ុន្ដែវេទនា​ដល់​មនុស្សណាដែលនាំឲ្យកើតមានសេចក្ដីនោះ 8ប្រសិនបើដៃជើង​របស់​អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល​ចូរ​កាត់វាចេញហើយបោះចោលទៅ​ដ្បិត​បើ​អ្នកចូលទៅក្នុងជីវិតអស់កល្ប​ដោយ​កំបុតដៃម្ខាងកំបុតជើងម្ខាង​នោះ​ប្រសើរជាងមានដៃពីរជើងពីរ​ប៉ុន្ដែ​ត្រូវ​បោះទៅក្នុងភ្លើង​ដែល​ឆេះ​អស់កល្បជានិច្ច 9ប្រសិនបើភ្នែក​របស់​អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល​ចូរ​ខ្វេះវាចេញពីអ្នកហើយបោះចោលទៅ​ដ្បិត​បើ​អ្នក​ចូលក្នុងជីវិតអស់កល្ប​ដោយ​មានតែ​ភ្នែកម្ខាង​នោះ​ប្រសើរជាងមានភ្នែកទាំងសងខាង​ប៉ុន្ដែ​ត្រូវ​បោះទៅក្នុងភ្លើងនរក

រឿងចៀមវង្វេង

10ចូរ​ប្រយ័ត្នកុំមើលងាយ​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នក​តូចតាចទាំងនេះឲ្យសោះដ្បិត​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថានៅ​ឯ​ស្ថានសួគ៌ទេវតា​របស់​ពួកគេតែងតែឃើញ​ព្រះ​ភក្ដ្រ
«ព្រះភក្ដ្រ» សូមមើលកំណត់ចំណាំក្នុង ១៧:២។
​ព្រះ​វរ​បិតា​របស់​ខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច
11ដ្បិតកូន​មនុស្ស
«កូនមនុស្ស» ជា​ងារ​ដែល​ប្រើ​សម្រាប់​តែ​ព្រះ​យេស៊ូ​ប៉ុណ្ណោះ​ នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​ ឯក​សារ​ដើម​ខ្លះ​ពុំ​មាន​ខ​នេះ​ទេ​ ប៉ុន្ដែ​មាន​នៅ​ក្នុង​លូកា​ ១៩:១០​។​
​បាន​មក​ដើម្បី​សង្គ្រោះ​អ្នក​ដែល​វង្វេង
12តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេច? ​បើបុរសម្នាក់មានចៀមមួយរយហើយ​ចៀម​មួយវង្វេងចេញពីហ្វូង​តើ​គាត់​មិនទុកចៀមកៅសិបប្រាំបួន​នៅ​លើភ្នំរួចទៅតាមរក​ចៀម​មួយ​ដែល​វង្វេង​នោះ​ទេ? 13ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាបើ​គាត់​រកចៀមនោះឃើញ​វិញ​គាត់​ត្រេកអរចំពោះចៀមនោះជាង​ចៀម​កៅសិបប្រាំបួន​ដែល​មិនវង្វេង​នោះ​ទៅទៀត 14ព្រះវរបិតា​របស់​អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌​ក៏​ដូច្នោះ​ដែរ​ព្រះអង្គ​មិនចង់ឲ្យ​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នក​តូចតាចទាំងនេះ​ត្រូវ​វិនាសឡើយ

ព្រះយេស៊ូបង្រៀនអំពីការកែលំអបងប្អូន

15បើបងប្អូន​របស់​អ្នកប្រព្រឹត្តបាបចំពោះអ្នក​ចូរ​ទៅប្រាប់គាត់​អំពី​កំហុស​នោះ​ក្នុងពេល​ដែលមាន​តែអ្នកនិងគាត់ប៉ុណ្ណោះ។ ​បើ​គាត់​ស្ដាប់អ្នក​អ្នក​នឹង​ចំណេញ​បាន​បងប្អូន​របស់​អ្នកមកវិញ 16ប៉ុន្ដែបើ​គាត់​មិន​ព្រម​ស្ដាប់​ចូរ​អ្នក​នាំម្នាក់ពីរនាក់ទៀតទៅជាមួយដើម្បី​ឲ្យ​មាន​សាក្សីពីរបីនាក់​បញ្ជាក់​ផ្ទាល់​មាត់​ពី​ពាក្យសំដីទាំងឡាយ​នោះ។ 17បើគាត់​មិនព្រមស្ដាប់អ្នកទាំងនោះ​ទៀត​ចូរ​ប្រាប់ដល់ក្រុមជំនុំហើយបើ​គាត់​នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀត​ចូរ​ចាត់ទុក​គាត់​ដូចជាសាសន៍ដទៃអ្នកទារពន្ធដារ
«អ្នក​ទារ​ពន្ធ​ដារ​»​ គឺ​ជា​អ្នក​ដែល​ទារ​ពន្ធដារ​ឲ្យ​រដ្ឋាភិបាល​រ៉ូម​លើ​ទំនិញ​ ឬ​ផលិត​ផល​នាំ​ចូល​ ឬ​នាំ​ចេញ​ពី​ក្រុង​។​
ចុះ
18ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាអ្វីក៏ដោយដែល​អ្នករាល់គ្នា​ចង​នៅ​លើផែនដី​នោះ​នឹង​ត្រូវ​ចងនៅស្ថានសួគ៌​ដែរ​ហើយអ្វីក៏ដោយដែល​អ្នករាល់គ្នា​ស្រាយ​នៅ​លើផែនដី​នោះ​នឹង​ត្រូវ​ស្រាយនៅស្ថានសួគ៌​ដែរ 19ម្យ៉ាងទៀតខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាបើពីរនាក់ក្នុងចំណោមអ្នករាល់គ្នាព្រមព្រៀងគ្នាអំពីអ្វីក៏ដោយដែល​ពួកគេ​នឹង​ទូល​សុំ​នៅ​លើផែនដីនេះ​នោះ​ព្រះ​វរ​បិតា​របស់​ខ្ញុំដែលគង់នៅស្ថានសួគ៌​នឹង​ឲ្យ​ពួកគេ​បាន​សម្រេច​ជាមិនខាន 20ដ្បិតទីណាមានពីរបីនាក់ជួបជុំគ្នានៅក្នុងឈ្មោះខ្ញុំ​នោះ​ខ្ញុំ​ក៏​នៅទីនោះក្នុងចំណោមពួកគេ​ដែរ»។

រឿងបាវបម្រើដែលមិនចេះលើកលែងទោស

21បន្ទាប់មក​លោក​ពេត្រុស​បាន​ចូលមកជិតព្រះអង្គទូលថា៖ ​«ព្រះអម្ចាស់អើយ! ​បើ​បងប្អូន​របស់​ខ្ញុំប្រព្រឹត្តបាបចំពោះខ្ញុំ​តើ​ឲ្យ​ខ្ញុំ​លើកលែងទោស​ឲ្យ​គាត់ប៉ុន្មានដង? ​រហូតដល់ប្រាំពីរដង​ឬ?» 22ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«ខ្ញុំ​មិនប្រាប់អ្នកថាត្រឹមតែប្រាំពីរដងទេប៉ុន្ដែ​គឺ​រហូតដល់ប្រាំពីរចិតសិបដងវិញ 23ហេតុនេះនគរស្ថានសួគ៌ប្រៀបដូចជាស្ដេច​មួយ​អង្គដែលចង់ទូទាត់បញ្ជីជាមួយ​ពួក​បាវបម្រើ 24កាលស្ដេចចាប់ផ្ដើមទូទាត់នោះ​គេ​នាំកូនបំណុលម្នាក់​ដែល​ជំពាក់​មួយម៉ឺនឋាឡាន់
«ឋាឡាន់» ជា​ខ្នាត​ទម្ងន់​ប្រហែល​ស្មើ​នឹង​សាម​សិប​បួន​គី​ឡូក្រាម​។​ នៅក្នុង​ខនេះ​ប្រហែល​ចង់​និយាយ​អំពី​កាក់​មាស​ ឬ​ប្រាក់​។​
មក
25ប៉ុន្ដែដោយព្រោះ​អ្នកនោះគ្មានអ្វីសងស្ដេច​ក៏​បញ្ជា​ឲ្យ​លក់គាត់និងប្រពន្ធកូន​របស់​គាត់​ព្រមទាំងអ្វីៗដែលគាត់មាន​ដើម្បី​សងបំណុល 26បាវបម្រើនោះក៏ក្រាបថ្វាយបង្គំស្ដេចទូលថា​សូម​មេត្ដាអត់ឱនឲ្យខ្ញុំផង​ខ្ញុំ​នឹង​សង​អ្វីៗ​ទាំងអស់​ដល់​ព្រះអង្គវិញ 27ដោយមាន​សេចក្ដីអាណិតអាសូរ​ដល់​បាវបម្រើ​នោះ​ស្ដេចក៏លែងគាត់ព្រមទាំងលុបបំណុល​ទាំងឡាយ​ចោល​ទាំងអស់។ 28ពេលបាវបម្រើនោះចេញទៅក៏ជួប​នឹង​បាវបម្រើម្នាក់ជាគូកនដែល​បាន​ជំពាក់គាត់មួយរយឌេណារី
«ឌេណារី» ជា​កាក់​ប្រាក់​ដែល​មាន​តំលៃ​ស្មើ​នឹង​ឈ្នួល​ពល​កម្ម​មួយ​ថ្ងៃ​សម្រាប់​អ្នក​ធ្វើការ​នៅ​ជនបទ​។​
​គាត់​បាន​ចាប់ច្របាច់កអ្នកនោះ​ទាំង​និយាយថាសងអ្វី​ដែល​ឯង​ជំពាក់​អញ​មក!
29បាវបម្រើជាគូកននោះ​បាន​ក្រាបចុះអង្វរគាត់ថា​សូម​មេត្ដាអត់ឱនឲ្យខ្ញុំផង​ខ្ញុំ​នឹង​សងអ្នកវិញ 30ប៉ុន្ដែគាត់មិនព្រមទេបែរជាយកអ្នកនោះទៅដាក់គុករហូតដល់សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់។ 31នៅពេលបាវបម្រើ​ជាគូកន​ផ្សេងទៀត​បាន​ឃើញ​ហេតុការណ៍​ដែល​កើតឡើងក៏មិនសប្បាយចិត្ដជាខ្លាំងហើយមករៀបរាប់ប្រាប់ស្ដេច​អំពី​ហេតុការណ៍ទាំងអស់​ដែល​បាន​កើតឡើង 32ស្ដេចក៏​ហៅអ្នកនោះមករួចមានបន្ទូល​ទៅ​គាត់ថា​នែ៎​បាវបម្រើអាក្រក់អើយ! ​ខ្ញុំ​បាន​លុបបំណុល​ទាំងឡាយ​របស់​អ្នកចោលទាំងអស់ដោយព្រោះ​អ្នក​បានអង្វរខ្ញុំ 33តើអ្នកក៏មិនគួរមេត្ដា​ដល់​បាវបម្រើជាគូកន​របស់​អ្នកដូចជាយើង​បាន​មេត្ដា​ដល់​អ្នកដែរទេ? 34ស្ដេចខឹងបាវបម្រើនោះណាស់ក៏ប្រគល់គាត់​ឲ្យ​ទៅអ្នកធ្វើទារុណកម្មរហូតដល់​គាត់​សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់ 35បើម្នាក់ៗ​ក្នុងចំណោម​អ្នករាល់គ្នា​មិនលើកលែងទោស​ដល់​បងប្អូន​របស់​ខ្លួន​ដោយ​អស់​ពីចិត្ដទេ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​នឹង​ធ្វើ​ចំពោះ​អ្នករាល់គ្នាយ៉ាងដូច្នោះដែរ»។
Copyright information for KhmKCB